ការចំណាយពេលជាមួយព្រះ
រឿងដែលមានចំណងជើងថា ទឹកទន្លេដែលហូរកាត់ ដែលលោកន័រមិន មែកឃ្លីន(Norman Maclean) បាននិពន្ធ និយាយអំពីក្មេងប្រុសពីរនាក់ ដែលកំពុងចម្រើនវ័យធំឡើង ក្នុងភាគខាងលិចនៃរដ្ឋមុនតាណា ជាមួយឪពុករបស់ពួកគេ ដែលជាគ្រូគង្វាលនៃព្រះវិហារសភាភិបាល។ នៅពេលព្រឹកថ្ងៃអាទិត្យ លោកន័រមិន និងប្អូនប្រុសគាត់ ឈ្មោះ ប៉ុល(Paul) បានទៅ ព្រះ វិហារ ហើយពួកគេក៏បានស្តាប់ឪពុករបស់ពួកគេអធិប្បាយព្រះបន្ទូល។ នៅពេលល្ងាច ឪពុករបស់ពួកគេត្រូវអធិប្បាយព្រះបន្ទូល ក្នុងកម្មវិធីថ្វាយបង្គំពេលល្ងាច។ ប៉ុន្តែ មុនពេលនោះមកដល់ ពួកគេអាចដើរកម្សាន្តជាមួយឪពុករបស់ពួកគេ កាត់តាមភ្នំ និងទឹកស្ទឹង ខណៈពេលដែលគាត់កំពុងសម្រាកលំហែ នៅចន្លោះពេល នៃកម្មវិធីថ្វាយបង្គំទាំងពីរលើក។ ឪពុករបស់ពួកគេមានបំណង ចង់ឲ្យវិញ្ញាណគាត់មានពេញដោយកម្លាំងឡើងវិញ សម្រាប់ការអធិប្បាយព្រះបន្ទូលនៅពេលល្ងាចនោះ។
ក្នុងកណ្ឌគម្ពីរដំណឹងល្អទាំងមូល គេបានឃើញព្រះយេស៊ូវបង្រៀនពួកបណ្តាជន នៅតាមជើងភ្នំ និងទីក្រុង និងប្រោសអ្នកមានជំងឺ ដែលគេបាននាំមកឯព្រះអង្គ។ កិច្ចការដែលព្រះអង្គបានធ្វើនេះ គឺស្របទៅតាមបេសកកម្មរបស់កូនមនុស្ស ដែលយាងមក ដើម្បី “ស្វែងរក និងសង្គ្រោះមនុស្សបាត់បង់”(លូកា ១៩:១០)។ ប៉ុន្តែ គេក៏បានកត់សំគាល់ឃើញថា ជាញឹកញាប់ “ព្រះអង្គយាងទៅកន្លែងស្ងាត់ម្នាក់ឯង”(៥:១៦)។ ព្រះអង្គបានចំណាយពេលនៅទីនោះ ដើម្បីប្រកបស្និទ្ធស្នាលជាមួយព្រះវរបិតា ដោយទទួលកម្លាំងជាថ្មី ពេញលេញឡើងវិញ មុននឹងបន្តបេសកកម្មទៀត។
ពេលដែលយើងខិតខំបម្រើ ដោយចិត្តស្មោះត្រង់ យើងចំាបាច់ត្រូវចាំថា ព្រះយេស៊ូវច្រើនតែយាងទៅកន្លែងស្ងប់ស្ងាត់…
ធំជាងបញ្ហារបស់យើង
តើអ្នកគិតថា សត្វដាយណូស័រមានរូបរាង្គដូចម្តេច កាលពួកវាមិនទាន់ផុតពូជ? មានធ្មេញធំៗ? មានស្រកាពេញខ្លួន? មានកន្ទុយវែងៗឬ? វិចិត្រករឈ្មោះ ឃែរិន ខារ(Karen Carr) បានគូរូបសត្វដែលបានផុតពូជទាំងនេះ នៅលើជញ្ជាំងធំៗ។ ក្នុងចំណោមផ្ទាំងគំនូរលើជញ្ជាំងរបស់គាត់ មានរូបមួយផ្ទាំង មានកម្ពស់ ៦ម៉ែត្រ និងប្រវែងជិត២០ម៉ែត្រ។ ដោយសាររូបនេះមានទំហំធំ នោះគេត្រូវការអ្នកជំនាញមួយក្រុម ដើម្បីផ្គុំបំបែករូបនោះចូលគ្នា នៅសារៈមន្ទីរប្រវត្តិសាស្រ្តធម្មជាតិ ក្នុងតំបន់ស៊ែម ណូប៊ល អូក្លាហូម៉ា។
រូបដាយណូស័រនៅលើជញ្ជាំងនោះធំណាស់ បានជាអ្នកដែលឈរចំពីមុខវា មានអារម្មណ៍ថា ពួកគេមានរូបរាង្គតូចល្អិតណាស់។ ខ្ញុំក៏មានអារម្មណ៍ស្រដៀងនេះផងដែរ ពេលដែលខ្ញុំបានអានការពិពណ៌នារបស់ព្រះ អំពីសត្វដ៏មានអំណាចមួយ ដែលភាសាដើមមានឈ្មោះហៅថា “ប៊ីហ៊ីមុត”(យ៉ូប ៤០:១៥)។ សត្វដ៏ធំសំបើមនេះ ស៊ីស្មៅដូចគោ មានកន្ទុយធំដូចដើមឈើ។ ឆ្អឹងវារឹងមាំដូចដែក។ វាស៊ីអាហារដែលដុះតាមភ្នំ វាឈប់សម្រាកនៅក្រោមម្លប់ឈើ ក្នុងព្រៃលិចទឹក។ ពេលដែលទឹកជន់ឡើង វាមិនដែលភ័យព្រួយឡើយ។
តើនរណាអាចផ្សាំងសត្វដ៏អស្ចារ្យនេះបាន ក្រៅពីព្រះដែលបានបង្កើតវាមក(ខ.១៩)។ ត្រង់ចំណុចនេះ ព្រះទ្រង់បានរំឭកលោកយ៉ូប អំពីសេចក្តីពិតនេះ ក្នុងអំឡុងពេលដែលបញ្ហារបស់គាត់ បានគ្របដណ្តប់ជីវិតគាត់។ ការសោកសង្រេង ការភ័ន្តភាំង និងភាពនឿយណាយ បានធ្វើឲ្យការគិតរបស់គាត់មានភាពស្រពិចស្រពិល ទាល់តែគាត់បានទូលសួរព្រះ។ ប៉ុន្តែ ការឆ្លើយតបរបស់ព្រះអង្គបានជួយគាត់ ឲ្យដឹងអំពីទំហំពិតប្រាកដ នៃបញ្ហារបស់គាត់។ ព្រះទ្រង់ធំជាងបញ្ហារបស់គាត់…
ជីវិតដែលមានសន្តិភាព
នៅទីក្រុងភើត ប្រទេសអូស្រ្តាលី មានកន្លែងមួយ ដែលគេបានដាក់ឈ្មោះឲ្យថា ផ្ទះសាឡូម។ មនុស្សប្រុសដែលមានបញ្ហាញៀនថ្នាំ ឬញៀននឹងអ្វីមួយ អាចទៅស្វែងរកជំនួយ នៅផ្ទះនោះ។ នៅទីនោះ ពួកគេនឹងជួបបុគ្គលិកដែលយកចិត្តទុកដាក់ចំពោះពួកគេ ហើយណែនាំពួកគេឲ្យស្គាល់សាឡូមរបស់ព្រះ(សាឡូម ជាភាសាហេព្រើរ មានន័យថា សន្តិភាព )។ ជីវិតរបស់ពួកគេបានខ្ទេចខ្ទំា ដោយសារទម្ងន់នៃការញៀនថ្នាំ ស្រា ល្បែង និងការអ្វីផ្សេងទៀត តែពួកគេកំពុងតែទទួលការផ្លាស់ប្រែ ដោយក្តីស្រឡាញ់របស់ព្រះ។
ព្រះរាជសារនៃដំណឹងល្អ គឺជាចំណុចស្នូល នៃការផ្លាស់ប្រែនេះ។ មនុស្សមានជីវិតប្រេះបែក ដែលបានចូលផ្ទះសាឡូម ក៏បានដឹងថា តាមរយៈការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ ពួកគេអាចមានជីវិតថ្មីផងដែរ។ ក្នុងព្រះគ្រីស្ទ យើងទទួលបាននូវសន្តិភាព និងការប្រោសឲ្យជាដ៏ពិត។
សន្តិភាពមិនគ្រាន់តែជាអវត្តមាន នៃជម្លោះនោះទេ តែជាព្រះវត្តមាននៃភាពពេញលេញរបស់ព្រះ។ យើងរាល់គ្នា ត្រូវការសន្តិភាពនេះ ហើយយើងអាចរកឃើញ តែនៅក្នុងព្រះគ្រីស្ទ និងព្រះវិញ្ញាណព្រះអង្គប៉ុណ្ណោះ។ ហេតុនេះហើយ សាវ័កប៉ុលបានចង្អុលបង្ហាញពួកជំនុំនៅទីក្រុងកាឡាទី អំពីព្រះរាជកិច្ចនៃព្រះវិញ្ញាណ ដែលផ្លាស់ប្រែជីវិតមនុស្ស។ ពេលដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការក្នុងជីវិតយើង ព្រះអង្គជួយយើងឲ្យបង្កើតផលផ្លែរបស់ព្រះអង្គ ដែលមានដូចជា ក្តីស្រឡាញ់ ក្តីអំណរ ការអត់ធ្មត់ ជាដើម(កាឡាទី ៥:២២-២៣)។ ព្រះអង្គប្រទាននូវធាតុផ្សំដ៏សំខាន់ នៃសន្តិភាពដ៏ពិត និងស្ថិតស្ថេរ។
ខណៈពេលដែលព្រះវិញ្ញាណជួយឲ្យយើងអាចរស់នៅ ក្នុងសន្តិភាពរបស់ព្រះ យើងអាចរៀនថ្វាយការខ្វះខាត និងការបារម្ភរបស់យើង…
ផ្លូវនៃសេចក្តីជំនឿ
ក្នុងវគ្គជម្រុះ នៃការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក ក្នុងឆ្នាំ២០១៧ ដែលក្នុងនោះ ក្រុមអាមេរិក ប្រកួតនឹងក្រុបទ្រីនីដាត និងតូបាហ្កូ ក្រុមអ្នកប្រយុទ្ធសូកា ក៏បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល ដោយបានប្រកួតឈ្នះក្រុមបុរសជម្រើសជាតិរបស់អាមេរិក ជាក្រុមដែលមានចំណាត់ថ្នាក់ខ្ពស់ជាងក្រុមខ្លួន ដល់ទៅ៥៦ចំណាត់ថ្នាក់។ ការប្រកួតឈ្នះ ដោយពិន្ទុ ២-១ បានធ្វើឲ្យក្រុមអាមេរិកត្រូវគេដកចេញពីការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក ឆ្នាំ២០១៨។
គេមិននឹកស្មានថា ក្រុមទ្រីនីដាត និងថូបាហ្កូអាចប្រកួតឈ្នះក្រុមអាមេរិកនោះទេ មូលហេតុ គឺដោយសារគេគិតថា អាមេរិកមានប្រជាជន និងធនធានច្រើនជាងប្រទេសដ៏តូចមួយនេះ នៅតំបន់ខារីបីន។ ប៉ុន្តែ ការដែលក្រុមអាមេរិកហាក់ដូចជាមានប្រៀបជាងយ៉ាងដូចនេះ គឺមិនគ្រប់គ្រាន់ល្មមនឹងអាចឈ្នះក្រុមអ្នកប្រយុទ្ធសូកាដ៏ឆេះឆួលនោះឡើយ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីរឿងរបស់លោកគេឌាន និងសាសន៍ម៉ាឌាន ដែលនិយាយអំពីជ័យជម្នះស្រដៀងនេះផងដែរ ដោយក្រុមតូច ឈ្នះក្រុមធំជាង។ តាមពិត កងទ័ពអ៊ីស្រាអែល មានអ្នកប្រយុទ្ធ៣ម៉ឺននាក់ ប៉ុន្តែ ព្រះអម្ចាស់បានកាត់បន្ថយចំនួនអ្នកដែលត្រូវទៅប្រយុទ្ធ ឲ្យនៅសល់តែ៣រយនាក់ប៉ុណ្ណោះ ដើម្បីឲ្យជាតិសាសន៍នេះដឹងថា ជ័យជម្នះរបស់ពួកគេ គឺបានមកពីការពឹងផ្អែកទៅលើព្រះ មិនមែនដោយសារទំហំនៃកងទ័ព បរិមាណទឹកប្រាក់នៅក្នុងឃ្លាំង ឬជំនាញរបស់អ្នកដឹកនាំរបស់ពួកគេនោះទេ(ពួកចៅហ្វាយ ៧:១-៨)។
យើងអាចជួបការល្បួង ដែលនាំឲ្យយើងទុកចិត្តលើការអ្វី ដែលយើងអាចមើលឃើញ ឬអាចវាស់ដោយផ្ទាល់ ប៉ុន្តែ ផ្លូវនៃសេចក្តីជំនឿមិនដូច្នោះឡើយ។ ការពឹងផ្អែកលើព្រះច្រើនតែមានការពិបាក ប៉ុន្តែ ពេលណាយើងស្ម័គ្រចិត្តពឹងផ្អែកលើព្រះអង្គ ដើម្បី “មានភាពរឹងមាំក្នុងព្រះអម្ចាស់ និងអំណាចចេស្តាព្រះអង្គ”(អេភេសូរ ៦:១០)…
ការនៅជាប់ក្នុងព្រះបន្ទូលព្រះអង្គ
ពេលដែលមិត្តភក្តិខ្ញុំម្នាក់ឈ្មោះ ម៉ាជី(Marge) បានជួប តាមី(Tami) នៅក្នុងការជួបជុំរៀនព្រះគម្ពីរ នាងបានកត់សំគាល់ឃើញថា នាងហាក់ដូចជាមិនសូវមានចំណុចដែលដូចតាមីទេ។ ប៉ុន្តែ ម៉ាជីបានរាប់អាននាងជាមិត្តភក្តិ ហើយក៏ទទួលរៀនបាននូវមេរៀនដ៏មានតម្លៃ ពីមិត្តភក្តិថ្មីម្នាក់នេះ។
កាលពីមុន តាមីមិនដែលបានចូលក្រុមសិក្សាព្រះគម្ពីរទេ ហើយនាងក៏ពិបាកយល់ អំពីអ្វីដែលស្រ្តីដទៃទៀត នៅក្នុងក្រុមកំពុងតែជជែកគ្នា។ ឧទាហរណ៍ ពួកគេនិយាយថា ព្រះបានទំនាក់ទំនងជាមួយពួកគេ ដែលនេះជាការអ្វីដែលនាងមិនដែលបានពិសោធន៍ពីមុនមកទេ។
នាងពិតជាមានចិត្តចង់ឮព្រះសូរសៀងព្រះណាស់ បានជានាងសម្រេចចិត្តធ្វើអ្វីម្យ៉ាង។ ក្រោយមក នាងក៏បានប្រាប់ម៉ាជីថា រៀងរាល់ពេលដែលនាងសិក្សាព្រះគម្ពីរប៊ីប នាងក៏បានទូលសូមព្រះយេស៊ូវឲ្យមានបន្ទូលមកកាន់នាង។ បន្ទាប់មក ពេលណានាងឃើញខគម្ពីរណាប៉ះពាល់ចិត្តនាង នាងក៏បានកត់ខគម្ពីរនោះ។ នាងក៏បានកត់ចំណាំខគម្ពីរជាច្រើន សម្រាប់ជញ្ជឹងគិត និងអនុវត្តតាម។ នាងក៏មានការលូតលាស់ខាងវិញ្ញាណ តាមរយៈការអធិស្ឋាន និងសិក្សាព្រះគម្ពីរ។
ខណៈពេលដែលព្រះយេស៊ូវមានបន្ទូលទៅកាន់ជនជាតិយូដា ដែលជាអ្នកជឿព្រះអង្គ ព្រះអង្គប្រាប់ពួកគេថា “បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច”(យ៉ូហាន ៨:៣១-៣២)។ ចូរយើងប្រកាន់ខ្ជាប់តាមការបង្រៀនរបស់ព្រះអង្គ ទោះជាដោយការកត់ចំណាំព្រះបន្ទូលព្រះអង្គ ឬទន្ទេញក្តី និងក៏ព្យាយាមអនុវត្តតាមជាដើម។ សេចក្តីពិត និងប្រាជ្ញា ក្នុងព្រះរាជសាររបស់ព្រះគ្រីស្ទ ជួយយើង ឲ្យលូតលាស់ ក្នុងព្រះអង្គ ហើយរំដោះយើងឲ្យមានសេរីភាព។—Dave Branon
ព្រះវរបិតាយកព្រះទ័យទុកដាក់
មានពេលមួយខ្ញុំឮសម្លេងសត្វយំ “ចេប! ចេប!” ខ្ញុំក៏បានងើយទៅលើ ហើយផ្ទៀងត្រចៀកតាមស្តាប់សម្លេងនោះ។ ខ្ញុំក៏បានប្រទះឃើញសត្វតូចមួយនៅលើស៊ុមបង្អួច។ ខ្ញុំក៏បានបើកបង្អួច ហើយក៏បានឃើញបក្សីមួយក្បាល ដែលនៅមានជីវិតនៅឡើយ។ ខ្ញុំមានការអាណិតវា ហើយចង់ជួយសត្វស្លាបដ៏ទន់ខ្សោយនេះណាស់។
ក្នុងបទគម្ពីរម៉ាថាយ ជំពូក ១០ ព្រះយេស៊ូវបានពិពណ៌នាថា ព្រះវរបិតាទ្រង់បានយកព្រះទ័យទុកដាក់ ចំពោះសត្វចាប ដើម្បីកម្សាន្តចិត្តពួកសាវ័ក ខណៈពេលដែលព្រះអង្គដាស់តឿនពួកគេ អំពីគ្រោះថ្នាក់ ដែលនឹងមកដល់។ ព្រះអង្គបានមានបន្ទូលណែនាំដល់ពួកសាវ័កទាំង១២ ខណៈពេលដែលព្រះអង្គ “ប្រទានឲ្យគេមានអំណាច អាចនឹងដេញអារក្សអសោច ហើយនិងមើលគ្រប់ទាំងជំងឺរោគា និងជរាពិការទាំងអស់ឲ្យបានជាផង”(ខ.១)។ អំណាចនៅក្នុងការធ្វើកិច្ចការនោះ ហាក់ដូចជា អស្ចារ្យសម្រាប់ពួកសាវ័ក តែមនុស្សជាច្រើនបានប្រឆាំងពួកគេ ដោយបូករួមទាំងពួកអាជ្ញាធរ ក្រុមគ្រួសាររបស់ពួកគេ និងអន្ទាក់របស់វិញ្ញាណអាក្រក់(ខ.១៦-២៨)។
បន្ទាប់មក ក្នុងជំពូក ១០:២៩-៣១ ព្រះយេស៊ូវក៏បានប្រាប់ពួកគេ កុំឲ្យមានការភ័យខ្លាច ចំពោះការអ្វីដែលពួកគេជួបប្រទះ ព្រោះព្រះវរបិតាតែងតែយកព្រះទ័យទុកដាក់ចំពោះពួកគេជានិច្ច។ គឺដូចដែលព្រះអង្គបានសួរពួកគេថា “តើគេមិនលក់ចាប២ថ្លៃ១លុយទេឬអី? តែគ្មានចាបណាមួយធ្លាក់ទៅដី ឥតព្រះវរបិតានៃអ្នករាល់គ្នាជ្រាបឡើយ សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ យ៉ាងនោះមិនត្រូវឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃ លើសជាងចាបជាច្រើន”។
ខ្ញុំក៏បានត្រឡប់មកមើលសត្វបក្សីនោះជាញឹកញាប់ ក្នុងថ្ងៃនោះ ឃើញវានៅមានជីវិត តែមិនកំរើក។ បន្ទាប់មក នៅពេលល្ងាច វាក៏បានហើរទៅបាត់។ ខ្ញុំបានអធិស្ឋានសូមឲ្យវានៅមានជីវិត។ ជាការពិតណាស់ បើខ្ញុំមានការយកចិត្តទុកដាក់យ៉ាងនេះ…
អំណាចចេស្តាព្រះ
វេជ្ជបណ្ឌិតបានប្រាប់អ្នកស្រីរេបិកា(Rebecca) និងលោករូសស៊ែល(Russell)ថា ពួកគេមិនអាចមានកូនឡើយ។ ប៉ុន្តែ ព្រះទ្រង់មានគំនិតខុសពីនេះ ហើយ១០ឆ្នាំក្រោយមក អ្នកស្រីរេបិកាក៏មានផ្ទៃពោះ។ គរ៌របស់នាងមានសុខភាពល្អទេ ហើយពេលដែលស្បូនចាប់ផ្តើមកន្រ្តាក់ ប្តីប្រពន្ធមួយគូនេះក៏បានប្រញាប់ទៅមន្ទីរពេទ្យដោយចិត្តរំភើបរីករាយ។ ប៉ុន្តែ ការឆ្លងទន្លេក៏បានអូសបន្លាយពេលកាន់តែយូរ ហើយកាន់តែមានសភាពធ្ងន់ធ្ងរ ហើយរូបកាយរបស់អ្នកស្រីរេបិកានៅតែមិនអាចសម្រាលបុត្របាន។ ទីបំផុត គ្រូពេទ្យក៏បានប្រាប់គាត់ ឲ្យសម្រាលបុត្រ ដោយការវះកាត់។ ដោយការភ័យខ្លាច អ្នកស្រីរេបិការយំខ្សឹកខ្សួលសម្រាប់កូន និងខ្លួនឯង។ គ្រូពេទ្យក៏បានលើកទឹកចិត្តគាត់ ដោយស្រទន់ថា “ខ្ញុំនឹងខិតខំអស់ពីលទ្ធភាព តែយើងត្រូវតែអធិស្ឋានដល់ព្រះ ព្រោះព្រះអង្គអាចធ្វើលើសខ្ញុំទៀត”។ គ្រូពេទ្យក៏បានអធិស្ឋានជាមួយអ្នកស្រីរេបិកា ហើយ១៥នាទីក្រោយមក ប្រ៊ូស(Bruce) ក៏បានចាប់កំណើតជាទារក ដែលមានសុខភាពល្អ។
គ្រូពេទ្យដឹងថា គាត់ត្រូវពឹងផ្អែកលើអំណាចចេស្តាព្រះ។ គាត់ទទួលស្គាល់ថា ទោះគាត់មានការហ្វឹកហាត់ និងជំនាញក្នុងការវះកាត់ក៏ដោយ ក៏គាត់នៅតែត្រូវការប្រាជ្ញា កម្លាំង និងជំនួយមកពីព្រះ នាំដៃគាត់ឲ្យវះកាត់ដោយជោគជ័យ(ទំនុកដំកើង ១២១:១-២)។
យើងមានការលើកទឹកចិត្ត ពេលដែលបានឮ អំពីមនុស្សដែលស្ទាត់ជំនាញ ឬនរណាម្នាក់ ទទួលស្គាល់ថា ពួកគេត្រូវការព្រះអង្គ ព្រោះតាមពិត យើងរាល់គ្នាសុទ្ធតែត្រូវការព្រះអង្គ។ ព្រះអង្គជាព្រះ យើងមិនមែនជាព្រះទេ។ មានតែព្រះអង្គទេ ដែល អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែលយើងសូម ឬគិតក្តី (អេភេសូរ ៣:២០)។ ចូរយើងមានចិត្តដែលបន្ទាបចុះ ដើម្បីរៀនសូត្រពីព្រះអង្គ…
ព្រះយេស៊ូវ និងក្មេងៗ
ម្តាយរបស់ខ្ញុំមានការប្ដេជ្ញាចិត្ត ចំពោះរឿងជាច្រើន ពេញមួយជីវិតគាត់ ប៉ុន្តែ គាត់តែងតែចង់ឲ្យក្មេងៗបានស្គាល់ព្រះយេស៊ូវ។ ខ្ញុំធ្លាប់បានឃើញម្តាយខ្ញុំបង្ហាញការមិនគាំទ្រជាសាធារណៈ ពីរបីដង គឺនៅពេលដែលនរណាម្នាក់ចង់កាត់បន្ថយថវិការសម្រាប់ការងារផ្នែកកុមារ ដើម្បីការងារផ្នែកផ្សេង ដែលពួកគេគិតថា មានប្រយោជន៍ជាង។ គាត់ប្រាប់ខ្ញុំថា គាត់បានសុំគេឈប់សម្រាកពេញមួយរដូវក្តៅ ពេលដែលគាត់មានផ្ទៃពោះកំណើតបងប្រុសខ្ញុំ ព្រោះគាត់បានរាប់វាជារឿងសំខាន់។ ខ្ញុំក៏បានធ្វើការបូកសរុប ហើយក៏បានដឹងថា ម្តាយខ្ញុំបានធ្វើការបម្រើព្រះ ក្នុងផ្នែកកុមារ ក្នុងព្រះវិហារគាត់ អស់រយៈពេល៥៥ឆ្នំា។
បទគម្ពីរម៉ាកុស ជំពូក ១០ បានកត់ត្រានូវរឿងដ៏រំភើបចិត្តមួយ ក្នុងកណ្ឌគម្ពីរដំណឹងល្អ ដែលជាទូទៅ គេបានដាក់ចំណងជើងឲ្យរឿងនេះថា “ក្មេងតូចៗ និងព្រះយេស៊ូវ”។ គេបាននាំក្មេងៗមករកព្រះយេស៊ូវ ដើម្បីឲ្យព្រះអង្គដាក់ព្រះហស្តលើពួកគេ ហើយប្រទានពរពួកគេ។ ប៉ុន្តែ ពួកសាវ័កបានព្យាយាមឃាត់ពួកគេ។ កណ្ឌគម្ពីរម៉ាកុសបានចែងថា ព្រះយេស៊ូវមានការឈឺព្រះទ័យ ហើយក៏បានស្តីបន្ទោសឲ្យពួកសិស្សរបស់ព្រះអង្គថា “ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរព្រះមានសុទ្ធតែមនុស្ស ដូចវារាល់គ្នាដែរ”(ខ.១៤)។
លោកឆាល ឌីខិន(Charles Dickens) បានសរសេរថា “ខ្ញុំស្រឡាញ់ក្មេងៗណាស់ ហើយវាមិនមែនជារឿងតូចតាចឡើយ នៅពេលដែលពួកគេស្រឡាញ់យើង ដោយពួកគេជាស្នាព្រះហស្តដ៏ក្មេងខ្ចីរបស់ព្រះ” ហើយវាក៏មិនមែនជារឿងតូចតាចដែរ នៅពេលដែលយើងជាមនុស្សធំជាងពួកគេ ធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីមិនឲ្យមានអ្វីមករារាំងក្មេងតូចៗ មិនឲ្យទទួលសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ដែលតែងតែថ្មីជានិច្ច។—John Blasé
ព្រះអង្គស្គាល់ឈ្មោះអ្នក
បន្ទាប់ពីខ្ញុំ និងស្វាមីខ្ញុំបានបែកចេញពីព្រះវិហារ ដែលយើងធ្លាប់ចូលរួមថ្វាយបង្គំជាយូរមកហើយ បីឆ្នាំក្រោយមក យើងក៏បានវិលត្រឡប់មកពួកជំនុំមួយនេះវិញ ។ ប៉ុន្តែ តើពួកគេនឹងស្វាគមន៍ពួកយើងឬទេ? តើពួកគេនៅមានក្តីស្រឡាញ់ចំពោះយើងទេ? តើពួកគេបានអត់ឱនទោសឲ្យយើង ដែលបានចាកចេញពីពួកគេឬទេ? យើងក៏បានទទួលចម្លើយសម្រាប់សំណួរទាំងនេះ នៅព្រឹកថ្ងៃអាទិត្យមួយ។ ខណៈពេលដែលយើងដើរចូលតាមទ្វារព្រះវិហារ យើងក៏បានឮមនុស្សជាច្រើន ហៅឈ្មោះយើងថា “ភែត!(Pat) ឌែន!(Dan) ពួកយើងរីករាយណាស់ ដែលបានជួបអ្នក!” អ្នកស្រីខេត ឌីខាមីឡូ(Kate DiCamillo) ដែលជាអ្នកនិពន្ធសៀវភៅកុមារ បានសរសេរក្នុងសៀវភៅដ៏ល្បីល្បាញរបស់គាត់ថា “ប្រិយមិត្តអ្នកអាន។ ក្នុងពិភពលោកដ៏សោកសៅនេះ គ្មានអ្វីដែលផ្អែមជាងសម្លេងមនុស្សជាទីស្រឡាញ់ហៅឈ្មោះអ្នកនោះទេ”។
ការធានាដូចនេះ ក៏មានសម្រាប់ប្រជាជនអ៊ីស្រាអែលផងដែរ។ ពួកយើងបានសម្រេចចិត្តទៅថ្វាយបង្គំនៅព្រះវិហារផ្សេងមួយរយៈ គឺមិនបានដាច់ចេញពីព្រះឡើយ ប៉ុន្តែ ពួកអ៊ីស្រាអែលបានបែរខ្នងដាក់ព្រះអង្គ។ ប៉ុន្តែ ព្រះអង្គបានស្វាគមន៍ពួកគេ ឲ្យវិលត្រឡប់មកវិញ។ ព្រះអង្គបានចាត់ហោរាអេសាយ ឲ្យនាំព្រះរាជសារធានាដល់ពួកគេថា “កុំឲ្យខ្លាចឡើយ ដ្បិតអញបានលោះឯងហើយ អញបានហៅចំឈ្មោះឯង ឯងជារបស់ផងអញ”(អេសាយ ៤៣:១) ។
ក្នុងពិភពលោកនេះ យើងអាចមានអារម្មណ៍ថា គេមើលយើងមិនឃើញ មិនឲ្យតម្លៃយើង ឬមិនស្គាល់យើង តែយើងអាចដឹងច្បាស់ថា ព្រះអង្គស្គាល់ឈ្មោះយើងម្នាក់ៗ។ ព្រះអង្គបានសន្យាថា ពួកគេមានតម្លៃវិសេសនៅចំពោះព្រះនេត្រព្រះអង្គ ក៏គួរលើកដំកើង និងជាទីស្រឡាញ់ដល់ព្រះអង្គផងដែរ(ខ.៤)។ ព្រះអង្គបានមានបន្ទូលថា “កាលណាឯងដើរកាត់ទឹកធំ នោះអញនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ…
ភាពអស្ចារ្យដែលមើលមិនឃើញ
ពេលដែលអ្នកស្រី ហ្គ៊ូដរិជ(Goodrich) មានវ័យកាន់តែចាស់ គាត់ក៏បាននឹកគិតដល់អនុស្សាវរីយ៍ នៃជីវិតដែលមានពេញដោយបញ្ហាប្រឈម និងពេញដោយព្រះគុណ។ គាត់អង្គុយនៅមាត់បង្អួច មើលទៅទឹកនៅជ្រោយហ្គ្រែន ទ្រេវើស នៅរដ្ឋមីឈីហ្គិន ហើយក៏បានដកសៀវភៅកត់ត្រាចេញមក។ គាត់ក៏បានសរសេរថា “ខ្ញុំកំពុងអង្គុយនៅលើកៅអីដែលខ្ញុំចូលចិត្ត ជើងដាក់នៅលើទម្រ ហើយចិត្តខ្ញុំនៅក្នុងអាកាស។ ពន្លឺថ្ងៃចែងចាំងទឹករលក ដែលនៅខាងក្រោម ដោយកំពុងបក់បោកឥតឈប់ ទៅរកកន្លែងដែលខ្ញុំមិនដឹង។ ប៉ុន្តែ ឱព្រះវរបិតានៅស្ថានដ៏ខ្ពស់ ទូលបង្គំសូមអរព្រះគុណ សម្រាប់ការប្រទានអំណោយដែលច្រើនរាប់មិនអស់ និងសម្រាប់សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះអង្គ។ ហេតុអ្វីទូលបង្គំស្រឡាញ់ព្រះអង្គ ទោះទូលបង្គំមើលព្រះអង្គមិនឃើញក៏ដោយ?”
សាវ័កពេត្រុសយល់អំពីមូលហេតុ ដែលយើងមានចម្ងល់ដូចនេះ។ គាត់បានឃើញព្រះយេស៊ូវ ដោយផ្ទាល់ភ្នែក តែអ្នកដែលបានអានសំបុត្រគាត់ មិនបានឃើញព្រះអង្គទេ។ ហេតុនេះហើយគាត់បានសរសេរថា “អ្នករាល់គ្នាមិនបានឃើញទ្រង់ទេ តែបានស្រឡាញ់ទ្រង់ ហើយទោះបើនៅជាន់ឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញទ្រង់ទៀត គង់តែមានចិត្តជឿដែរ ហើយក៏ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្តីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន”(១ពេត្រុស ១:៨)។ យើងស្រឡាញ់ព្រះយេស៊ូវ មិនមែនដោយសារយើងបានទទួលបង្គាប់ឲ្យស្រឡាញ់នោះទេ តែដោយសារជំនួយពីព្រះវិញ្ញាណ(ខ.១១) នោះយើងចាប់ផ្តើមយល់ អំពីទំហំនៃក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះយើង។
ព្រះអង្គមិនគ្រាន់តែមានបន្ទូលថា ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះមនុស្សដូចយើងប៉ុណ្ណោះឡើយ តែថែមទាំងបានបង្ហាញភាពអស្ចារ្យនៃព្រះវត្តមាន និងព្រះវិញ្ញាណដែលយើងមើលមិនឃើញ ដល់យើងរាល់គ្នា ក្នុងដំណាក់កាលនីមួយៗនៃជីវិតរបស់យើង ដោយសម្រេចតាមព្រះបន្ទូលសន្យារបស់ព្រះគ្រីស្ទ ដែលយើងអាចពិសោធន៍ផ្ទាល់ៗខ្លួន។—Mart DeHaan